សម្លេងឧបករណ៍តន្ត្រី

ដោយសង្កេតឃើញថាបច្ចុប្បន្ននេះយុវជនយុវនារីខ្មែរភាគច្រើនកំពូងចាប់យកវប្បធម៌បរទេសយកមកធ្វើជារបស់ខ្លួន ជាពិសេសដោយចង់បង្ហាញពិភពលោកថាខ្មែរយើងគឺជាពូជអ្នកសាងអង្គរ ដែលមានប្រាង្គប្រាសាទជាច្រើននៅជុំវិញផ្ទៃប្រទេស ដូចជាប្រាសាទអង្គរវត្ត ជាទឡ្ហីករណ៍បង្ហាញស្រាប់ ជាងនេះទៅទៀតខ្មែរយើងមានបទភ្លេងរបស់ខ្លួនជាច្រើនដែលបុព្វបុរសខ្មែរបានបង្កើតនឹងចងក្រងទុកឲ្យកូនខ្មែរថែរក្សាកុំឲ្យបាត់បង់។បទភ្លេងមហោរីជាច្រើនបានបាត់បង់ដោយសារកត្តាផ្សេងៗ ជាពិសេស អ្នកដែលចេះចាំមិនបានចែករំលែកទៅអ្នកផ្សេងទៀត។ បទមហោរីទាំងនេះបានមកពីការខិតខំស្រាវជ្រាវ នឹងបានមកពីបងប្អូនខ្មែរទាំងអស់ដែលរស់នៅឯក្រៅប្រទេស តែបទខ្លះក៏មានចំណងជើង រីឯបទខ្លះទៀតក៏ខ្ញុំបាទមិនដឹងចំណងជើងដែរ។ ពេលនេះខ្ញុំនឹងដាក់ឲ្យកូនខ្មែរគ្រប់អាចស្តាប់នឹងទាញយកទៅថែរក្សាបន្ត។
សូមជួយចែកផ្សាយបន្ត តែសូមរក្សាសិទ្ធិផង នេះជាសំណូមតែមួយគត់

 

-សម្លេងទ្រ -សម្លេងតាខេ-បទព្រះថោងក្នុងកុនខ្មែរ-សម្លេងខ្លុយ-បទសុរិន្ទខ្នងភ្នំ -សម្លេងឃឹម-សម្លេងតាខេតូច-សម្លេងតាខេ-សម្លេងសាដៀវ១-សម្លេងសាដៀវ២-សម្លេងសាដៀវ៣--សម្លេងស្នែង១-ផ្លុំស្លឹកបង្គងក្អែក-ផ្លុំស្លឹក២-សម្លេងស្នែង-ព្រះថោងសម័យបុរាណ-សម្លេងទ្របទឡៅឡឹកកំសត់-បទបំពេសម្លេងទ្រ-របាំខ្មែរច្រូតស្រូវ

7 thoughts on “សម្លេងឧបករណ៍តន្ត្រី

  1. វង សុឃី

    ក្នុង​ចំណោម​ភ្លេង​ទាំង​នេះ​ មាន​ភ្លេង​ខ្លះ​អាត្មា​មិន​ដែល​ធ្លាប់​បាន​ឮទាល់​តែ​សោះតែ​ម្តង ដូចជា​សម្លេងទ្របទឡៅឡឹកកំសត់ ជាដើម។ បើកុំ​តែបាន​​បង​យក​មក​បង្ហោះ​ដាក់​ក្នុង​ទី​នេះ​ ម្ល៉េះ​សម​ថ្ងៃ​ក្រោយ​ប្រសិន​បើ​អាត្មា​ស្តាប់​ ប្រហែល​ជា​អាត្មា​យល់​ថា​ភ្លេង​នេះ​ជា​របស់​សៀម ឬ​លាវ​បាត់​ទៅ​ហើយ​មើល​ទៅ! សូម​អរគុណ​បង​ប្រុស​ចំពោះ​មនសិការ​ជាតិ​របស់​បង​ក្នុង​ការ​ថែររក្សា​នូវ​ភ្លេង​ប្រពៃ​ណី​ជាតិ​យើង៕ សូម​ទទួល​ការ​រាប់​អាន​ពី​អាត្មា​ភាព​ផង!

    Reply
    1. កូនខ្មែរ Post author

      ខ្ញុំព្រះករុណាសូមសម្តែងនូវការកោតសរសើរចំពោះលោកបងដែលមានចំណាប់អារម្មណ៍បែបនេះ។ ខ្ញុំព្រះករុណាចង់ឲ្យកូនខ្មែរគ្រប់រូបជួយថែរក្សានូវ
      កេរតំណែលវប្បធម៌ទាំងអស់គ្នា។ សូមលោកលោកទទួលបាននូវជ័យជំនះគ្រប់ការងារ ជាពិសេសសការសិក្សា។

      Reply
  2. Touchchoeng Kh

    ខ្ញុំព្រះករុណាមានក្ដីរំភើបជាខ្លាំង និង​សូមអរព្រះគុណព្រះអង្គដែលខិតខំប្រមូលសម្លេងភ្លេងខ្មែរទាំងអស់នេះមកផ្សព្វផ្សាយ វាពិតជាពិបាករកណាស់ ព្រោះស្ទើរតែបាត់បង់អស់ទៅហើយ

    Reply
    1. កូនខ្មែរ Post author

      សូមអរគុណដែលបានចូលមកកាន់ប្លករបស់ខ្ញុំបាទ។ អរគុណដែលអោយតម្លៃខ្ញុំ តាមពិតខ្ញុំបាទជាមនុស្សសមញ្ញទេ មិនមែនជាបព្វជិតឬអ្វីផ្សេងឡើយ។ តែខ្ញុំបាទគ្រាន់តែមិនចង់ឲ្យភ្លេងខ្មែរដែលជាកេរតំណែលរបស់បុព្េះបុរសខ្មែរយើងបាត់បង់តែប៉ុណ្ណោះ។ រាល់បទភ្លេងដែលបានដាក់បង្ហាញនៅទៅនេះ ភាគច្រើនបានមកពីការស្រាវជ្រាវ នឹងដើរសុំគេដោយចំណាយថវិកាខ្លួនឯងខ្លះៗ។ មានសំណួរជាច្រើនបានចោទសួរខ្ញុំថា​ ធ្វើដូចនេះមានប្រយោជន៍ឬទេ? ខ្ញុំឆ្លើយតបទៅគេវិញថាមានប្រយោជន៍ធំណាស់សំរាប់កូនខ្មែរគ្រប់រូបព្រោះយ៉ាងហោចណា់ស់ក៏ពួកគេបានស្គាល់ បានស្តាប់ពីបទភ្លេងទាំងអស់នេះដែលជារបស់ដូនតាខ្មែរពិតៗ មិនបានលួចចម្លងគេនោះទេ ត្រង់នេះហើយហៅថាមានប្រយោជន៍សម្រាប់ប្រជាជាតិខ្មែរទាំងមូល។
      អរគុណជាថ្មីម្តងទៀតសំរាប់ការចូលរួមគាំទ្រជាមួយខ្ញុំ ដើម្បីឲ្យខ្ញំមានកំលាំងចិត្តក្នុងការអភិរក្សតន្ត្រីដូនតាឲ្យបានគង់វង្ស។ ប្រសិនជាមានចម្ងល់ឬសំណូមពរផ្សេងៗ អាចទំនាក់ទំនងមកកាន់លេខរបស់ខ្ញុំ 078868785។ សូមជួយផ្សាយបន្តផង សូមអរគុណ

      Reply
    1. កូនខ្មែរ Post author

      សុំទោសដោយសារពេលនេះខ្ញុំកំពុងរៀបចំកែសម្រួលឯកសារមួយចំនួនដើម្បីអោយមានភាពងាយស្រួល។ ដូចនេះក៏សូមអភ័យទោសពីលោកផងដែរ ហើយខ្ញុំនឹងខិតខំកែសម្រួលអោយបានឆាប់ដើម្បីចែកជូនដល់កូនខ្មែរគ្រប់រូបបានទាញយកទៅស្តាប់។
      ហើយសូមទោសផងក្នុងការឆ្លើយតបយឺត ព្រោះរវល់រៀន។

      Reply

Leave a reply to កូនខ្មែរ Cancel reply