ជម្រាបសួរអ្នកទាំងអស់គ្នាដែលកំពុងមានវត្តមាននៅលើប្លុករបស់ខ្ញុំបាទនាពេលនេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលមកតាមដាននឹងផ្តល់ជាមតិស្ថាបនាមកខ្ញុំតាមរយៈសារអេឡិចត្រូនិច។ ក្នុងនាមខ្ញុំ បាទជាម្ចាស់ប្លុកកូនខ្មែរមួយនេះ សូមសំដែងនូវអារម្មណ៍ស្វាគមន៍នឹងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី នាងកញ្ញា ដែលបានចូលមកកាន់ផ្ទះរបស់កូនខ្មែរយើងខ្ញុំ។ ខ្ញុំបាទសូមសន្យាថា នឹងនាំយកនូវអ្វីដែលល្អ អ្វីដែលមានប្រយោជន៍សម្រាប់ប្រទេស ក៏ដូចជាសម្រាប់សង្គមជាតិទាំងមូល ជាពិសេសសម្រាប់យុវជន យុវនារីខ្មែរជំនាន់ ក្រោយដែលជាទំពាំងស្នងឬស្សី ។ សូម ឯកឧត្តម អស់លោក សោកស្រី អ្នកនាងកញ្ញា សូមបានប្រកបតែនឹងសុខភាពល្អ រកស៊ីទទួលទានមានបានគ្រប់ៗក្រុមគ្រួសារ។ ជាពិសេស សម្រាប់យុវជន យុវនារី ត្រូវខិតខំរៀនសូត្រ ធ្វើខ្លួនឲ្យមានតម្លៃ សម្រាប់ខ្លួន ឯង គ្រួសារ នឹងសង្គមជាតិ ជាង នេះទៅទៀតត្រូវវៀរចាកឲ្យឆ្ងាយពីគ្រឿងញៀន ហើយត្រូវចងចាំថា”គ្រឿងញៀនបំផ្លាញអនាគតអ្នក
កម្មវិធីកាត់តរូបភាពកម្រឹតស្រាល
បញ្ហាជុំវិញកម្មវិធី Mozilla Firefox
តើអ្នកទាំងអស់គ្នាធ្លាប់មានបញ្ហានៅពេលឆេកអ៊ីនធើណេតជាមួយកម្មវិធី Mozilla Firefox នៅពេល ដែលមានបញ្ហារំខានផ្សេងៗដែរឬទេ? ថ្ងៃនេះកូនខ្មែរសូមណែនាំអ្នកទាំងអស់គ្នាអំពីរបៀបដោះបញ្ហានៅ ពេល Mozilla Firefox ជំនាន់ទី ៧.០.១ បង្ហាញដាក់ថា Warnings unresponsive-script ដូចក្នុងរូប
នៅពេលកម្មវិធីបង្ហាញសារបែបនេះវារំខានយើង ជាពិសេស ធ្វើឲ្យម៉ាស៊ីនយឺតទៀតផង។ ទាក់ទងនឹង បញ្ហានេះខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាពីវិធីដោះស្រាយកុំឲ្យវារំខានទៀត ហើយពុំមានបញ្ហាទាក់ទង នឹងកុំព្យូទ័រឡើយ។*វិធីទី១:
-សូមចូលបើកកម្មវិធី Mozilla Firefox បន្ទាប់មកសរសេរអក្សរ “about:config” press Enter
*វិធីទី២:
-បន្ទាប់មកចុចលើពាក្យ “I’ll be carefull, I promise!” Enter
*វិធីទី៣:
-បន្ទាប់មកត្រង់ប្រអប់ “Filter” សូមសរសេរ “Dom.max_script_run_time” Enter
-បន្ទាប់មកចុចពីរដងលើពាក្យ “Dom.max_run_time” វាយលេខ”២០” រួច Enter
*វិធីទី៤:
ជាចុងក្រោយបិទកម្មវិធីទាំងអស់ដែលកំពុងដំណើរការ រួចចាប់ផ្តើម Restart Mozilla Firefox ឡើង វិញជាការស្រេច
សូមសំណាងល្អ នឹងទទួលបានជោគជ័យ